មានថ្ងៃមួយ គឺជាថ្ងៃដែលមួយជីវិតខ្ញុំមិនអាចបំភ្លេចបានឡើយ ជាអនុស្សាវរីយ៍ ផ្អែមល្ហែមជាទីបំផុត។ ថ្ងៃនោះ ជាថ្ងៃអាទិត្យខ្ញុំនិង អូនម៉ូនីកា បានជិះម៉ូតូ ជាមួយគ្នា ទៅលេងចំការ មិត្តរបស់ពួកយើង ម្នាក់នៅព្រែកឯង។ មិត្តម្នាក់នោះបានប្រាប់ថា គេនៅផ្ទះចំការតែម្នាក់ឯងទេ ហើយគេបានណាត់មិត្តភកិ្ត ជាច្រើននាក់មកលេង ប៉ុន្តែមានតែយើងពីរនាក់ប៉ុណ្ណោះដែលបានទៅដល់មុនគេ គឺនៅម៉ោង ៩ ព្រឹក ឯអ្នកឯទៀតមិនទាន់ឃើញមកដល់ឡើយ ពួកយើងទាំងបីនាក់បានចាំពួកគេនៅចំការនោះ។ រហូតដល់ម៉ោង ១០កន្លះ ពួកយើងបានទទួលទូរស័ព្ទម្តងមួយៗថា ពួកគេមិនបានមកទេ អ្នកខ្លះថាពួកគេរវល់ អ្នកខ្លះថាម្តាយឪពុកគេមិនអនុញ្ញាតិឲ្យមក ដូច្នេះពួកយើងក៏នាំគ្នាធ្វើម្ហូបញ៉ាំ ក្រោមស្នាដៃចុងភៅអូនម៉ូនីការបស់ខ្ញុំ។ ម៉ោង ១១ កន្លះ យើងបានញ៉ាំអាហារថ្ងៃត្រង់យ៉ាងឆ្ងាញ់ពិសារ។
មិត្តខ្ញុំបានប្រាប់ថា ក្រោយពេលញ៉ាំអាហារ យើងនាំគ្នាគេង១ម៉ោង រួចហើយ ដើរមើលចំការ នឹងស្ទូចត្រីកំសាន្តលេង ម៉ោង៤ ល្ងាច ចាំឲ្យពួកយើង (ខ្ញុំនិងអូនម៉ូនីកា) ត្រឡប់មកវិញ។ យើងទាំង ៣ នាក់គេងលើអង្រឹងម្នាក់មួយ នៅក្រោមផ្ទះមិត្តរបស់ខ្ញុំនោះ ខ្យល់អាកាស ពិតជាល្អណាស់ ខ្យល់ជំនោរបក់មកត្រសៀកៗត្រជាក់កាយាគួរជាទីមោទនៈ។ ខណៈពួកយើងកំពុងគេងលក់ ម៉ោង ប្រហែល ១២ កន្លះ មានរថយន្តមួយបានចូលមកដល់ ជារថយន្តរបស់បងប្រុសរបស់មិត្តខ្ញុំ គាត់មកហៅមិត្តខ្ញុំឲ្យទៅជួយទិញរបស់របរធ្វើបុណ្យនៅផ្ទះរបស់គាត់ ដែលនឹងធ្វើនៅថ្ងៃស្អែក។ គាត់ប្រាប់ថា យ៉ាងយូរ ១ម៉ោង និងទិញរួចហើយ ឲ្យពួកខ្ញុំទាំងពីរនៅលេងមើលចំការនៅនឹងសិនចុះ។ ពូកយើងបានទទូចចង់ត្រឡប់មកផ្ទះវិញនាពេលនោះដែរ តែមិត្តខ្ញុំ និងបងរបស់គេព្យាយាមឃាត់ អញ្ចឹងពួកយើងទាំងពីរក៏សម្រេចចិត្តថាចាំ ១ម៉ោងចុះ បើមិនឃើញពួកគាត់មកទេ យើងនឹងត្រឡប់មកផ្ទះវិញហើយ។ ដោយអំណាចនៃការញ៉ាំអាហារឆ្អែត ដូចពាក្យចាស់តែងនិយាយថាពុលអាហារនោះ ពួកយើងក៏បន្តគេងតទៅទៀត ក្រោយពីមិត្តខ្ញុំនិងបងប្រុសរបស់គេចេញទៅបាត់។ កំពុងតែលង់លក់ សម្លេងរន្ទះបន្លឺឡើងយ៉ាងខ្លាំងធ្វើឲ្យយើងទាំងពីរភ្ញាក់ពីគេងដោយអាការៈភ័យរន្ធត់យ៉ាងខ្លាំង ពួកយើងបានចេញពីក្រោមផ្ទះមើលទៅផ្ទៃមេឃ ឃើញថាមេឃមានពពកខ្មៅងងឹតស្លប់ និងមានកំរិតទាបមែនទែន មានន័យថាមេឃរកកលចង់ភ្លៀងហើយ។ រំពេចនោះផ្លេកបន្ទោរបញ្ចេញពន្លឺឆ្វាច់ ម៉ូនីកាស្ទុះមកឱបខ្ញុំដោយសភាពភ័យខ្លាចជាខ្លាំង សម្លេងរន្ទះបានបន្លឺឡើង ក្តាំងម្តងទៀត ម៉ូនីកាសឹងតែចង់យំ... «អូនខ្លាចណាស់បង តោះបងឡើងទៅលើផ្ទះទៅ អូនភ័យណាស់» «អត់អីទេអូន វាជាធម្មជាតិទេ ចាំបងស្រាយអង្រឹងសិន ចាំឡើងទៅលើផ្ទះ កុំឲ្យម្ចាស់គេដៀលយើង ថាយើងជាមនុស្សគ្មានចិត្ត» «
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment